យើងធ្វើដំណើរតាមផ្លូវជាតិ67B
ឆ្ពោះទៅច្រកជាំទៅដល់ផ្លូវក្រវ៉ាត់ព្រំដែនបត់ឆ្តាំដៃ ចូលតាម ផ្លូវក្រវ៉ាត់
ព្រំដែនប្រហែលជា៥គីឡូម៉ែត្រ
នឹងមានផ្លូវគ្រួសក្រហមមួយ នៅខាងឆ្វេងដៃ សំដៅ ទៅជើងភ្នំ
យើង ត្រូវទៅតាមផ្លូវនេះរហូតប្រហែលជា២គីឡូម៉ែត្រទៀត
នឹងដល់ ទឹកធ្លាក់ជើង ភ្នំក្បាលទន្សោងហើយ។
ទឹកធ្លាក់ជើងភ្នំក្បាលទន្សោងមានជាច្រើនដំណាក់
ទឹកហូរធ្លាក់ពីលើភ្នំបែកផ្កាត្រែង
មានផ្ទាំងថ្ម តូចធំ
ប្រជុំទៅដោយព្រៃប្រឹក្សា
បក្សាបក្សីស្រែកយំ រណ្តំទៅជាបទភ្លេង
ធ្វើអោយទាំងចាស់ ទាំងក្មេងបើ
បានឃើញហើយពិតជាសប្បាយ
រសាយអស់នូវទុកកង្វល់ ឬ
ការនឿយហត់ ពីការងារផ្សេងៗ
។