ក្នុងមួយឆ្នាំៗលើពិភពលោកមានមនុស្សជិត៤០លាននាក់ស្លាប់ដោយសារជំងឺ
ក្រិនថ្លើម ។ ក្រៅពីនេះ, ប្រសិននៅមានជីវិត
អ្នកជំងឺក្រិនថ្លើមនៅតែមិនអាចស្តារសុខភាពឡើងវិញ
ដោយសាររចនាសម្ព័ន្ធធម្មតារបស់ថ្លើម បានត្រូវប្រែប្រួល ។
ប៉ុន្តែ, ពួកអ្នកវិទ្យាសាស្ត្ររុស្ស៊ី នៅតំបន់ស៊ីបេរី បានផលិតថ្នាំមួយ ប្រភេទជួយឱ្យអ្នកជំងឺមានលទ្ធភាពស្តារផ្នែកត្រូវខូច និងទប់ស្កាត់ការប្រែប្រួល ។
លោក Gleb Zuzkov លេខាវិទ្យាសាស្ត្រនៃវិទ្យាស្ថានវេជ្ជសាស្ត្រឱសថសាស្ត្រនៅសាខាស៊ី បេរី របស់បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីនិយាយថា "ឱសថនេះជំរុញសកម្មភាពរបស់កោសិកាដើមក្នុងថ្លើម ។ ក្រៅពីនេះ, វិធីសាស្ត្រនេះនៅបង្កើនសកម្មភាពរបស់កោសិកាដើមក្នុងខួរឆ្អឹង, ជួយវាចូលទៅក្នុងឈាម និងបញ្ជូនទៅដល់ផ្នែកត្រូវអន្តរាយ" ។
លើទីផ្សារឱសថអន្តរជាតិ ពុំទាន់មានឱសថស្រដៀងនេះ ។ ថ្វីត្បិតអ្នកវិទ្យាសាស្ត្របានប្រមូលផ្តុំដោះស្រាយបញ្ហាក្រិនថ្លើម តាំងពីយូរមកហើយ ។
តាមតួលេខរបស់អង្គការសុខភាពពិភពលោក, ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ ចំនួនអ្នកកើតជំងឺថ្លើមរ៉ាំរ៉ៃ និងក្រិនថ្លើមបានកើនឡើង៨ដង ។ បច្ចុប្បន្ន, ជំងឺ hepatit និងក្រិនថ្លើមឈរលំដាប់ទី៤ ក្នុងបញ្ជីជំងឺបង្កការបាត់បង់ជីវិតច្រើនបំផុត។
មុននោះ, គឺនៅឆ្នាំ២០១០ ពួកអ្នកវិទ្យាសាស្ត្រអង់គ្លេសបានសម្រេចជោគជ័យក្នុងការចិញ្ចឹមផ្សាំ ថ្លើមសិប្បនិម្មិត ។ ជាលិការបស់មនុស្សត្រូវ បានចិញ្ចឹមពីកោសិកាដើមយកចេញពីផ្ចិតទារកក្រោយពេលកើតប៉ុន្មាននាទី ។ តាមយោបល់របស់ពួកគេ "សន្លឹកថ្លើម" សិប្បនិម្មិត អាចត្រូវបានប្រើប្រាស់ដើម្បី ជំនួសផ្នែកថ្លើមត្រូវខូច ។ ប៉ុន្តែដើម្បីស្រាវជ្រាវវិធីសាស្ត្របង្កើតបានសន្លឹកថ្លើមពេញលេញ ប្រហែលនឹងត្រូវចំណាយពេលប៉ុន្មានសិបឆ្នាំទៀត ។ បណ្តាការស្រាវជ្រាវក្នុងវិស័យកោសិកាដើម និងហ្សែន ក៏ដូច្នេះដែរ ។
លោក Gleb Zuzkov វិភាគថា ៖ " មានបញ្ហាជីវសាស្ត្រជាច្រើន ព្រោះសន្លឹកថ្លើមសិប្បនិម្មិតអាចវិវត្តន៍ប្រែប្រួល និងបង្កជាដុំមហារីក ។ អំពីវិធី ព្យាបាលហ្សែន នោះការស្រាវជ្រាវទើបនៅដំណាក់កាលពិសោធន៍ ។ ចំណែកពួកអ្នកវិទ្យាសាស្ត្រស៊ីបេរីនោះលើកឡើងវិធីសាស្ត្រជាក់ស្តែង មួយ គឺវិធី ព្យាបាលឥទ្ធិពលដល់កោសិកា" ។
បច្ចុប្បន្នឱសថថ្មីរបស់ពួកអ្នក វិទ្យាសាស្ត្រស៊ីបេរី កំពុងឆ្លងកាត់ ដំណាក់កាលពិសោធន៍ ។ ក្រោយ៥ឆ្នាំទៀត, ឱសថថ្មីនេះដែលត្រូវបានហៅថា "ថ្នាំគ្រាប់សង្គ្រោះជីវិត" នឹងត្រូវបានផ្តល់ឱ្យឱសថស្ថានទាំងឡាយក្នុងប្រទេស ៕

No comments:
Post a Comment