Monday, December 5, 2011

ការសម្ភោធដាក់អោយប្រើប្រាស់អាគ៌ាសាលាស្រុកថ្មីនិងបំពាក់មេដាយជូនមន្រ្តីសាលាស្រុក

       បច្ចុប្បន្ននេះសាលាស្រុកអន្លង់វែងបានសាងសង់អាគ៌ារួចរាល់នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១០  មានទទឹង ១០ម៉ែត្រ បណ្ដោយ ២២ម៉ែត្រ បុកចំកណ្ដាល មុខក្រោយស្មើក្រឡាផ្ទៃសរុប ២៧៤,៤ម៉ែត្រការេ មានកំពស់មួយជាន់ចែកចេញជាបួនបន្ទប់តូចៗ និងសាលប្រជុំធំពីរ សាលនិមួយៗអាចដាក់មនុស្សបាន១០០នាក់ ។
អាគ៌ានេះសាងសង់ដោយថវិការ
-ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃចំនួន ៣៥.០០០ដុល្លាអាមេរិច(បីម៉ឺនប្រាំពាន់ដុល្លាអាមេរិច)
-ឯកឧត្ដម នាយឧត្ដមសេនីយ៍ផ្កាយមាសបួន ប៉ុល សារឿន ៣០.០០០ដុល្លាអាមេរិច
(បីម៉ឺនដុល្លាអាមេរិច)
-ថវិការស្រុក និងសប្បុរសជនក្នុងស្រុក ២៥.០០០ដុល្លាអាមេរិច
(ពីរម៉ឺនប្រាំពាន់ដុល្លាអាមេរិច)
-ឯកឧត្ដម ហ៊ីង ប៊ុនហៀង ជួយស៊ីម៉ង់ត៍២០តោន ម៉ាស៊ីនភ្លើង១គ្រឿង ១០គីឡូវ៉ាត់ និង ម៉ាស៊ីនកុំព្យូទ័រ១គ្រឿង ។
ទន្ទឹមនេះសាលាស្រុកកំពុងបំពាក់សង្ហារឹមតាមទីកន្លែងប្រជុំ និង បន្ទប់ការងារ
    
 ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្តឧត្តរមានជ័យនិងប្រធានក្រុមប្រឹក្សាខេត្ត
 សមាជិកក្រុមប្រឹក្សាឃុំក្នុងស្រុកអន្លង់វែង






























 មន្ត្រីការិយាល័យអប់រំស្រុកអន្លង់វែង

Saturday, December 3, 2011

លោកអភិបាលស្រុកអន្លង់វែងអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខនៅប្រាសាទព្រះវិហារ

លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ធ្វើពិធីបួងសួងសុំសេចក្តីសុខ


លោកអភិបាលស្រុកអន្លង់វែងនិងនាយទាហានជាន់ខ្ពស់ផ្សេងទៀត
នាយទាហានតូចនេះគឺជាតារាកំប្លែងក្នុងប្រទេសកម្ពុជា

ឱសថថ្មីសម្រាប់អ្នកក្រិនថ្លើម

ក្នុង​មួយ​ឆ្នាំៗ​លើ​ពិភពលោក​មាន​មនុស្ស​ជិត​៤០​លាន​នាក់​ស្លាប់ដោយសារ​ជំងឺ ​ក្រិន​ថ្លើម ។ ក្រៅពីនេះ​, ប្រសិន​នៅ​មាន​ជីវិត អ្នកជំងឺ​ក្រិន​ថ្លើមនៅតែ​មិន​អាច​ស្តារ​សុខភាព​ឡើងវិញ ដោយសារ​រចនាសម្ព័ន្ធ​ធម្មតា​របស់​ថ្លើម បាន​ត្រូវ​ប្រែប្រួល ។​
​     ​ប៉ុន្តែ​, ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី នៅ​តំបន់​ស៊ី​បេរី បាន​ផលិត​ថ្នាំ​មួយ ប្រភេទ​ជួយ​ឱ្យ​អ្នកជំងឺ​មានលទ្ធភាព​ស្តារ​ផ្នែក​ត្រូវ​ខូច និង​ទប់ស្កាត់​ការប្រែប្រួល ។​
​    ​លោក Gleb Zuzkov លេខា​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ឱសថសាស្ត្រ​នៅ​សាខា​ស៊ី​ បេរី​ របស់​បណ្ឌិ​តសភាវិទ្យា​សាស្ត្រ​រុស្ស៊ី​និយាយថា "​ឱសថនេះ​ជំរុញ​សកម្មភាព​របស់​កោសិកា​ដើម​ក្នុង​ថ្លើម ។ ក្រៅពីនេះ​, វិធីសាស្ត្រ​នេះនៅ​បង្កើន​សកម្មភាព​របស់​កោសិកា​ដើម​ក្នុង​ខួរឆ្អឹង​, ជួយ​វា​ចូលទៅ​ក្នុង​ឈាម និង​បញ្ជូន​ទៅ​ដល់​ផ្នែក​ត្រូវ​អន្តរាយ​" ។​
​    ​លើ​ទីផ្សារ​ឱសថ​អន្តរជាតិ ពុំទាន់​មាន​ឱសថ​ស្រដៀង​នេះ ។ ថ្វី​ត្បិត​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូលផ្តុំ​ដោះស្រាយ​បញ្ហា​ក្រិន​ថ្លើម​ តាំងពី​យូរ​មក​ហើយ ។​
តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​, ក្នុង​រយៈពេល​៥០​ឆ្នាំ​កន្លង​ទៅ ចំនួន​អ្នក​កើត​ជំងឺថ្លើម​រ៉ាំរ៉ៃ និង​ក្រិន​ថ្លើម​បាន​កើនឡើង​៨​ដង ។ បច្ចុប្បន្ន​, ជំងឺ hepatit និង​ក្រិន​ថ្លើម​ឈរ​លំដាប់​ទី​៤ ក្នុង​បញ្ជី​ជំងឺ​បង្ក​ការបាត់បង់​ជីវិត​ច្រើន​បំផុត​។​
​    ​មុន​នោះ​, គឺ​នៅ​ឆ្នាំ​២០១០ ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​សម្រេចជោគជ័យ​ក្នុង​ការចិញ្ចឹម​ផ្សាំ​ ថ្លើម​សិប្បនិម្មិត ។ ជាលិកា​របស់​មនុស្ស​ត្រូវ បាន​ចិញ្ចឹម​ពី​កោសិកា​ដើម​យកចេញ​ពី​ផ្ចិត​ទារក​ក្រោយពេល​កើត​ប៉ុន្មាន​នាទី ​។ តាម​យោបល់​របស់​ពួកគេ "​សន្លឹក​ថ្លើម​" សិប្បនិម្មិត អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី ជំនួស​ផ្នែក​ថ្លើម​ត្រូវ​ខូច ។ ប៉ុន្តែ​ដើម្បី​ស្រាវជ្រាវ​វិធីសាស្ត្រ​បង្កើត​បាន​សន្លឹកថ្លើម​ពេញលេញ ប្រហែល​នឹង​ត្រូវ​ចំណាយពេល​ប៉ុន្មាន​សិប​ឆ្នាំ​ទៀត ។ បណ្តា​ការស្រាវជ្រាវ​ក្នុង​វិស័យ​កោសិកា​ដើម និង​ហ្សែ​ន ក៏​ដូច្នេះ​ដែរ ។​
​     ​លោក Gleb Zuzkov វិភាគ​ថា​ ៖ " មាន​បញ្ហា​ជីវសាស្ត្រ​ជាច្រើន ព្រោះសន្លឹក​ថ្លើម​សិប្បនិម្មិត​អាច​វិវត្តន៍​ប្រែប្រួល និង​បង្ក​ជា​ដុំ​មហារីក ។ អំពី​វិធី ព្យាបាល​ហ្សែ​ន នោះ​ការស្រាវជ្រាវ​ទើប​នៅ​ដំណាក់កាល​ពិសោធន៍ ។ ចំណែកពួក​អ្នកវិទ្យាសាស្ត្រ​ស៊ី​បេរី​នោះ​លើកឡើង​វិធី​សាស្ត្រជា​ក់​ស្តែង​ មួយ គឺ​វិធី ព្យាបាល​ឥទ្ធិពល​ដល់​កោសិកា​" ។​
​    ​បច្ចុប្បន្ន​ឱសថ​ថ្មី​របស់​ពួក​អ្នក វិទ្យាសាស្ត្រ​ស៊ី​បេរី កំពុង​ឆ្លងកាត់ ដំណាក់កាល​ពិសោធន៍ ។ ក្រោយ​៥​ឆ្នាំ​ទៀត​, ឱសថ​ថ្មី​នេះ​ដែល​ត្រូវបាន​ហៅថា "​ថ្នាំ​គ្រាប់​សង្គ្រោះ​ជីវិត​" នឹង​ត្រូវ​បាន​ផ្តល់​ឱ្យ​ឱសថស្ថាន​ទាំងឡាយ​ក្នុង​ប្រទេស ៕