Sunday, January 22, 2012

ចុះវាយតម្លៃបញ្ចប់ការសាងសង់ផ្លូវគ្រួសក្រហម100%


កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ មានការចុះវាយតម្លៃកាសាងសង់ផ្លូវក្រាលគ្រួសក្រហម ដែលមានប្រវែង ១,៧០០ម៉ែត្រ បញ្ចប់ការសាងសង់១០០% ។ ផ្លូវនេះគឺជាគម្រោងមូលនិធិឃុំ ឆ្នាំ២០១០ ដែលស្ថិតនៅក្នុងភូមិ លំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ផ្លូវនេះចំណាយថវិកាអស់៦៦,០៦២,០០០រៀល ទុនចូលរួម ៨៥០,០០០រៀល គម្រោងមូលនិធិឃុំគឺធ្វើ បានផ្លូវទេ ឯស្ពាន៤កន្លែងគឺប្រជាពលរដ្ឋក្នុងភូមិសហការណ៍ធ្វើដោយខ្លួនឯង ។ ក្នុងការចុះវាយតម្លៃ គឺបានវាយដោយ ម៉ាស៊ីន DSP ឃើញថាផ្លូវនេះទទួលបាន ១០០% តែម្តង ។
 

















Monday, January 16, 2012

កិច្ចប្រជុំស្តីការកំណត់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង


នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ នៅសាលាស្រុកអន្លង់វែង មានកិច្ចប្រជុំ គណៈកម្មការ អន្តរក្រសួង ដើម្បីគ្រប់គ្រង និង អភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង ក្រោមអធិបតីភាព ឯកឧត្តម រស់ រ៉េន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការអន្តរ ក្រសួង ។ ដែលមានការចូលរួមពីបណ្តាក្រសួងដែលពាក់ព័ន្ធ ។
ក្នុងកិច្ចប្រជុំគឺមានការអានអនុក្រិត្យតែងតាំងគណៈកម្មការគ្រប់គ្រង អភិវឌ្ឍន៍តំបន់ទេសចរណ៍ ប្រវត្តិសាស្រ្តអន្លង់វែង និង បានកំណត់នូវតំបន់ទេសចរណ៍ទាំង១៤ចំនុច ដែលមាននៅក្នុងប្លង់ស្រាប់ និង ត្រូវប្រមូលទិញនូវរបស់របរដែលបន្សល់ទុកកាលពីរបបខ្មែរក្រហម ក្នុងតម្លៃសមរម្យ ។