Monday, December 5, 2011

ការសម្ភោធដាក់អោយប្រើប្រាស់អាគ៌ាសាលាស្រុកថ្មីនិងបំពាក់មេដាយជូនមន្រ្តីសាលាស្រុក

       បច្ចុប្បន្ននេះសាលាស្រុកអន្លង់វែងបានសាងសង់អាគ៌ារួចរាល់នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១០  មានទទឹង ១០ម៉ែត្រ បណ្ដោយ ២២ម៉ែត្រ បុកចំកណ្ដាល មុខក្រោយស្មើក្រឡាផ្ទៃសរុប ២៧៤,៤ម៉ែត្រការេ មានកំពស់មួយជាន់ចែកចេញជាបួនបន្ទប់តូចៗ និងសាលប្រជុំធំពីរ សាលនិមួយៗអាចដាក់មនុស្សបាន១០០នាក់ ។
អាគ៌ានេះសាងសង់ដោយថវិការ
-ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃចំនួន ៣៥.០០០ដុល្លាអាមេរិច(បីម៉ឺនប្រាំពាន់ដុល្លាអាមេរិច)
-ឯកឧត្ដម នាយឧត្ដមសេនីយ៍ផ្កាយមាសបួន ប៉ុល សារឿន ៣០.០០០ដុល្លាអាមេរិច
(បីម៉ឺនដុល្លាអាមេរិច)
-ថវិការស្រុក និងសប្បុរសជនក្នុងស្រុក ២៥.០០០ដុល្លាអាមេរិច
(ពីរម៉ឺនប្រាំពាន់ដុល្លាអាមេរិច)
-ឯកឧត្ដម ហ៊ីង ប៊ុនហៀង ជួយស៊ីម៉ង់ត៍២០តោន ម៉ាស៊ីនភ្លើង១គ្រឿង ១០គីឡូវ៉ាត់ និង ម៉ាស៊ីនកុំព្យូទ័រ១គ្រឿង ។
ទន្ទឹមនេះសាលាស្រុកកំពុងបំពាក់សង្ហារឹមតាមទីកន្លែងប្រជុំ និង បន្ទប់ការងារ
    
 ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្តឧត្តរមានជ័យនិងប្រធានក្រុមប្រឹក្សាខេត្ត
 សមាជិកក្រុមប្រឹក្សាឃុំក្នុងស្រុកអន្លង់វែង






























 មន្ត្រីការិយាល័យអប់រំស្រុកអន្លង់វែង

Saturday, December 3, 2011

លោកអភិបាលស្រុកអន្លង់វែងអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខនៅប្រាសាទព្រះវិហារ

លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ធ្វើពិធីបួងសួងសុំសេចក្តីសុខ


លោកអភិបាលស្រុកអន្លង់វែងនិងនាយទាហានជាន់ខ្ពស់ផ្សេងទៀត
នាយទាហានតូចនេះគឺជាតារាកំប្លែងក្នុងប្រទេសកម្ពុជា

ឱសថថ្មីសម្រាប់អ្នកក្រិនថ្លើម

ក្នុង​មួយ​ឆ្នាំៗ​លើ​ពិភពលោក​មាន​មនុស្ស​ជិត​៤០​លាន​នាក់​ស្លាប់ដោយសារ​ជំងឺ ​ក្រិន​ថ្លើម ។ ក្រៅពីនេះ​, ប្រសិន​នៅ​មាន​ជីវិត អ្នកជំងឺ​ក្រិន​ថ្លើមនៅតែ​មិន​អាច​ស្តារ​សុខភាព​ឡើងវិញ ដោយសារ​រចនាសម្ព័ន្ធ​ធម្មតា​របស់​ថ្លើម បាន​ត្រូវ​ប្រែប្រួល ។​
​     ​ប៉ុន្តែ​, ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី នៅ​តំបន់​ស៊ី​បេរី បាន​ផលិត​ថ្នាំ​មួយ ប្រភេទ​ជួយ​ឱ្យ​អ្នកជំងឺ​មានលទ្ធភាព​ស្តារ​ផ្នែក​ត្រូវ​ខូច និង​ទប់ស្កាត់​ការប្រែប្រួល ។​
​    ​លោក Gleb Zuzkov លេខា​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ឱសថសាស្ត្រ​នៅ​សាខា​ស៊ី​ បេរី​ របស់​បណ្ឌិ​តសភាវិទ្យា​សាស្ត្រ​រុស្ស៊ី​និយាយថា "​ឱសថនេះ​ជំរុញ​សកម្មភាព​របស់​កោសិកា​ដើម​ក្នុង​ថ្លើម ។ ក្រៅពីនេះ​, វិធីសាស្ត្រ​នេះនៅ​បង្កើន​សកម្មភាព​របស់​កោសិកា​ដើម​ក្នុង​ខួរឆ្អឹង​, ជួយ​វា​ចូលទៅ​ក្នុង​ឈាម និង​បញ្ជូន​ទៅ​ដល់​ផ្នែក​ត្រូវ​អន្តរាយ​" ។​
​    ​លើ​ទីផ្សារ​ឱសថ​អន្តរជាតិ ពុំទាន់​មាន​ឱសថ​ស្រដៀង​នេះ ។ ថ្វី​ត្បិត​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូលផ្តុំ​ដោះស្រាយ​បញ្ហា​ក្រិន​ថ្លើម​ តាំងពី​យូរ​មក​ហើយ ។​
តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​, ក្នុង​រយៈពេល​៥០​ឆ្នាំ​កន្លង​ទៅ ចំនួន​អ្នក​កើត​ជំងឺថ្លើម​រ៉ាំរ៉ៃ និង​ក្រិន​ថ្លើម​បាន​កើនឡើង​៨​ដង ។ បច្ចុប្បន្ន​, ជំងឺ hepatit និង​ក្រិន​ថ្លើម​ឈរ​លំដាប់​ទី​៤ ក្នុង​បញ្ជី​ជំងឺ​បង្ក​ការបាត់បង់​ជីវិត​ច្រើន​បំផុត​។​
​    ​មុន​នោះ​, គឺ​នៅ​ឆ្នាំ​២០១០ ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​សម្រេចជោគជ័យ​ក្នុង​ការចិញ្ចឹម​ផ្សាំ​ ថ្លើម​សិប្បនិម្មិត ។ ជាលិកា​របស់​មនុស្ស​ត្រូវ បាន​ចិញ្ចឹម​ពី​កោសិកា​ដើម​យកចេញ​ពី​ផ្ចិត​ទារក​ក្រោយពេល​កើត​ប៉ុន្មាន​នាទី ​។ តាម​យោបល់​របស់​ពួកគេ "​សន្លឹក​ថ្លើម​" សិប្បនិម្មិត អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី ជំនួស​ផ្នែក​ថ្លើម​ត្រូវ​ខូច ។ ប៉ុន្តែ​ដើម្បី​ស្រាវជ្រាវ​វិធីសាស្ត្រ​បង្កើត​បាន​សន្លឹកថ្លើម​ពេញលេញ ប្រហែល​នឹង​ត្រូវ​ចំណាយពេល​ប៉ុន្មាន​សិប​ឆ្នាំ​ទៀត ។ បណ្តា​ការស្រាវជ្រាវ​ក្នុង​វិស័យ​កោសិកា​ដើម និង​ហ្សែ​ន ក៏​ដូច្នេះ​ដែរ ។​
​     ​លោក Gleb Zuzkov វិភាគ​ថា​ ៖ " មាន​បញ្ហា​ជីវសាស្ត្រ​ជាច្រើន ព្រោះសន្លឹក​ថ្លើម​សិប្បនិម្មិត​អាច​វិវត្តន៍​ប្រែប្រួល និង​បង្ក​ជា​ដុំ​មហារីក ។ អំពី​វិធី ព្យាបាល​ហ្សែ​ន នោះ​ការស្រាវជ្រាវ​ទើប​នៅ​ដំណាក់កាល​ពិសោធន៍ ។ ចំណែកពួក​អ្នកវិទ្យាសាស្ត្រ​ស៊ី​បេរី​នោះ​លើកឡើង​វិធី​សាស្ត្រជា​ក់​ស្តែង​ មួយ គឺ​វិធី ព្យាបាល​ឥទ្ធិពល​ដល់​កោសិកា​" ។​
​    ​បច្ចុប្បន្ន​ឱសថ​ថ្មី​របស់​ពួក​អ្នក វិទ្យាសាស្ត្រ​ស៊ី​បេរី កំពុង​ឆ្លងកាត់ ដំណាក់កាល​ពិសោធន៍ ។ ក្រោយ​៥​ឆ្នាំ​ទៀត​, ឱសថ​ថ្មី​នេះ​ដែល​ត្រូវបាន​ហៅថា "​ថ្នាំ​គ្រាប់​សង្គ្រោះ​ជីវិត​" នឹង​ត្រូវ​បាន​ផ្តល់​ឱ្យ​ឱសថស្ថាន​ទាំងឡាយ​ក្នុង​ប្រទេស ៕

Wednesday, November 30, 2011

ផ្ទះតាម៉ុក Tamok's house

 ផ្ទះតាម៉ុក Tamok's house
 ផ្ទះប្រជុំ meeting house's tamok
 ផ្ទះប្រជុំ meeting house's tamok
 ផ្ទះប្រជុំ meeting house's tamok
 ផ្ទះសំរាក house to adjourn a meeting temporarity
 ផ្ទះសំរាក house to adjourn a meeting temporarity
 ផ្ទះសំរាក house to adjourn a meeting temporarity
 ផ្ទះសំរាក house to adjourn a meeting temporarity
 ផ្ទះសំរាប់ដេក house to sleep, have the hole in the ground
 ផ្ទះសំរាប់ដេក house to sleep, have the hole in the ground


 រូងក្រោមផ្ទះដេក hole under the house sleep
  រូងក្រោមផ្ទះប្រជុំ hole under the house meeting
រូងក្រោមផ្ទះប្រជុំ hole under the house meeting
គុកដាក់អ្នកទោសរបស់តាម៉ុក forge's Tamok
 ស្ពានតាម៉ុក Bridge's Tamok
ផ្ទះតាម៉ុក Tamok's house

Sunday, November 27, 2011

អំពីដែនដីស្រុក

ស្រុកអន្លង់វែងមានផ្ទៃដីសរុប1.533,19 គីឡូម៉ែត្រការេ
មានព្រំប្រទល់ខាងកើតជាប់ស្រុកត្រពាំងប្រាសាទ ខាងលិចជាប់ក្រុងសំរោង ខាងត្បូងជាប់ស្រុកវ៉ារិន និង ស្រុកស្រីស្នំ ខេត្តសៀមរាប ខាងជើងជាប់ព្រំប្រទល់ប្រទេសថៃ ។
ចំនួនឃុំនិងភូមិ
មានឃុំចំនួន ៥ មានភូមិចំនួន ៥៧ភូមិ មិនទាន់មានអនុក្រិត្យ១០ភូមិ
ដង់ស៊ីតេប្រជាជន ២២នាក់ ក្នុង១គីឡូម៉ែត្រការេ ។
ចំនួនប្រជាពលរដ្ឋ
ចំនួនប្រជាពលរដ្ឋសរុប ៨.៣៣១គ្រួសារ មនុស្ស៣៦.៩០៨នាក់ ស្រី១៨.២៧៦នាក់ ។



សាលាស្រុកអន្លង់វែង
 រង្វង់មូលស្រុកអន្លង់វែង
 ផ្សាររង្វង់មូលស្រុកអន្លង់វែង

ស្រុកអន្លង់វែងឆ្នាំ១៩៩៨ AnlongVeng since 1998

ពើយតារូន

ស្រុកអន្លង់វែងមានរមណីដ្ឋានដូចជាៈ  ផ្ទះតាម៉ុក   ផ្ទះតាពលពត
ពើយតារូន
 ពេលដែលយើងធ្វើដំណើរទៅដល់ច្រកអន្តរជាតិជាំនឹងមានផ្លូវបំបែកមួយ
ទៅក្បាលទន្សោងយើងធ្វើដំណើរប្រហែលជា500ម៉ែត្រ យើងនឹងទៅដល់ពើយតារួនដែលមានធម្មជាតិយ៉ាងស្រស់
ស្អាតគយគន់ហើយធ្វើអោយយើងបាត់អស់នូវការនឿយហត់ យើងអាចសម្រាក់លេងនៅទីនោះ
និង ញ៉ាំអាហារ បន្ទាប់មកយើងធ្វើដំណើរពីពើយតារួនប្រហែលជា300 ម៉ែត្រ ដោយថ្មើជើង
នឹងទៅដល់ទឹកធ្លាក់ ។
                                                                                                       
ទឹកធ្លាក់ពើយតារួន
ទឹកធ្លាក់ពើយតារួន
ពើយតារួន