ក្នុងមួយឆ្នាំៗលើពិភពលោកមានមនុស្សជិត៤០លាននាក់ស្លាប់ដោយសារជំងឺ
ក្រិនថ្លើម ។ ក្រៅពីនេះ, ប្រសិននៅមានជីវិត
អ្នកជំងឺក្រិនថ្លើមនៅតែមិនអាចស្តារសុខភាពឡើងវិញ
ដោយសាររចនាសម្ព័ន្ធធម្មតារបស់ថ្លើម បានត្រូវប្រែប្រួល ។

ប៉ុន្តែ, ពួកអ្នកវិទ្យាសាស្ត្ររុស្ស៊ី នៅតំបន់ស៊ីបេរី
បានផលិតថ្នាំមួយ
ប្រភេទជួយឱ្យអ្នកជំងឺមានលទ្ធភាពស្តារផ្នែកត្រូវខូច
និងទប់ស្កាត់ការប្រែប្រួល ។
លោក Gleb Zuzkov
លេខាវិទ្យាសាស្ត្រនៃវិទ្យាស្ថានវេជ្ជសាស្ត្រឱសថសាស្ត្រនៅសាខាស៊ី
បេរី របស់បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីនិយាយថា
"ឱសថនេះជំរុញសកម្មភាពរបស់កោសិកាដើមក្នុងថ្លើម ។ ក្រៅពីនេះ,
វិធីសាស្ត្រនេះនៅបង្កើនសកម្មភាពរបស់កោសិកាដើមក្នុងខួរឆ្អឹង,
ជួយវាចូលទៅក្នុងឈាម និងបញ្ជូនទៅដល់ផ្នែកត្រូវអន្តរាយ" ។
លើទីផ្សារឱសថអន្តរជាតិ ពុំទាន់មានឱសថស្រដៀងនេះ ។
ថ្វីត្បិតអ្នកវិទ្យាសាស្ត្របានប្រមូលផ្តុំដោះស្រាយបញ្ហាក្រិនថ្លើម
តាំងពីយូរមកហើយ ។
តាមតួលេខរបស់អង្គការសុខភាពពិភពលោក,
ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ ចំនួនអ្នកកើតជំងឺថ្លើមរ៉ាំរ៉ៃ
និងក្រិនថ្លើមបានកើនឡើង៨ដង ។ បច្ចុប្បន្ន, ជំងឺ hepatit
និងក្រិនថ្លើមឈរលំដាប់ទី៤
ក្នុងបញ្ជីជំងឺបង្កការបាត់បង់ជីវិតច្រើនបំផុត។
មុននោះ,
គឺនៅឆ្នាំ២០១០
ពួកអ្នកវិទ្យាសាស្ត្រអង់គ្លេសបានសម្រេចជោគជ័យក្នុងការចិញ្ចឹមផ្សាំ
ថ្លើមសិប្បនិម្មិត ។ ជាលិការបស់មនុស្សត្រូវ
បានចិញ្ចឹមពីកោសិកាដើមយកចេញពីផ្ចិតទារកក្រោយពេលកើតប៉ុន្មាននាទី
។ តាមយោបល់របស់ពួកគេ "សន្លឹកថ្លើម" សិប្បនិម្មិត
អាចត្រូវបានប្រើប្រាស់ដើម្បី ជំនួសផ្នែកថ្លើមត្រូវខូច ។
ប៉ុន្តែដើម្បីស្រាវជ្រាវវិធីសាស្ត្របង្កើតបានសន្លឹកថ្លើមពេញលេញ
ប្រហែលនឹងត្រូវចំណាយពេលប៉ុន្មានសិបឆ្នាំទៀត ។
បណ្តាការស្រាវជ្រាវក្នុងវិស័យកោសិកាដើម និងហ្សែន ក៏ដូច្នេះដែរ ។
លោក Gleb Zuzkov វិភាគថា ៖ " មានបញ្ហាជីវសាស្ត្រជាច្រើន
ព្រោះសន្លឹកថ្លើមសិប្បនិម្មិតអាចវិវត្តន៍ប្រែប្រួល
និងបង្កជាដុំមហារីក ។ អំពីវិធី ព្យាបាលហ្សែន
នោះការស្រាវជ្រាវទើបនៅដំណាក់កាលពិសោធន៍ ។
ចំណែកពួកអ្នកវិទ្យាសាស្ត្រស៊ីបេរីនោះលើកឡើងវិធីសាស្ត្រជាក់ស្តែង
មួយ គឺវិធី ព្យាបាលឥទ្ធិពលដល់កោសិកា" ។
បច្ចុប្បន្នឱសថថ្មីរបស់ពួកអ្នក វិទ្យាសាស្ត្រស៊ីបេរី
កំពុងឆ្លងកាត់ ដំណាក់កាលពិសោធន៍ ។ ក្រោយ៥ឆ្នាំទៀត,
ឱសថថ្មីនេះដែលត្រូវបានហៅថា "ថ្នាំគ្រាប់សង្គ្រោះជីវិត"
នឹងត្រូវបានផ្តល់ឱ្យឱសថស្ថានទាំងឡាយក្នុងប្រទេស ៕