Monday, October 22, 2012

ពិធីសូត្រមន្ត បង្សុកូល រាប់បាទដែលមានព្រះសង្ឃចំនួន៩០អង្គ


នៅថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង៨ព្រឹក នៅសាលាស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាទដែលមានព្រះសង្ឃចំនួន៩០អង្គ ថ្វាយដល់ដួងវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ពិសេសជាព្រះបិតាស្ថាបនិក នៃរណសិរ្ស រួបរួមជាតិ ដើម្បីកម្ពុជា ឯករាជ្យ អព្យាក្រឹត សន្តិភាព និងសហប្រតិបត្តិ  ដែលព្រះអង្គ ស្តេចយាងចូលទិវង្គត កាលពីម៉ោង ១:២០នាទី រំលងអធ្រាត្រ (ម៉ោងនៅរាជធានីភ្នំពេញ) ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិត ចិន។ កម្មវិធីនេះ ស្ថិតក្រោមអធិបតីភាព លោកយឹម ផាន់ណា អភិបាលស្រុកអន្លង់វែង លោក ពើយ សារឿន ប្រធានក្រុមប្រឹក្សាស្រុក កងកំលាំងប្រដាប់អាវុធគ្រប់ស្ថាប័ន ស្ថាប័នជំនាញជុំវិញស្រុក សិស្សានុសិស្ស ប្រជាពលរដ្ឋ នៅក្នុងស្រុកប្រហែលជាង៧០០០នាក់ ។
























Sunday, January 22, 2012

ចុះវាយតម្លៃបញ្ចប់ការសាងសង់ផ្លូវគ្រួសក្រហម100%


កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ មានការចុះវាយតម្លៃកាសាងសង់ផ្លូវក្រាលគ្រួសក្រហម ដែលមានប្រវែង ១,៧០០ម៉ែត្រ បញ្ចប់ការសាងសង់១០០% ។ ផ្លូវនេះគឺជាគម្រោងមូលនិធិឃុំ ឆ្នាំ២០១០ ដែលស្ថិតនៅក្នុងភូមិ លំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ផ្លូវនេះចំណាយថវិកាអស់៦៦,០៦២,០០០រៀល ទុនចូលរួម ៨៥០,០០០រៀល គម្រោងមូលនិធិឃុំគឺធ្វើ បានផ្លូវទេ ឯស្ពាន៤កន្លែងគឺប្រជាពលរដ្ឋក្នុងភូមិសហការណ៍ធ្វើដោយខ្លួនឯង ។ ក្នុងការចុះវាយតម្លៃ គឺបានវាយដោយ ម៉ាស៊ីន DSP ឃើញថាផ្លូវនេះទទួលបាន ១០០% តែម្តង ។
 

















Monday, January 16, 2012

កិច្ចប្រជុំស្តីការកំណត់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង


នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២ នៅសាលាស្រុកអន្លង់វែង មានកិច្ចប្រជុំ គណៈកម្មការ អន្តរក្រសួង ដើម្បីគ្រប់គ្រង និង អភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង ក្រោមអធិបតីភាព ឯកឧត្តម រស់ រ៉េន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការអន្តរ ក្រសួង ។ ដែលមានការចូលរួមពីបណ្តាក្រសួងដែលពាក់ព័ន្ធ ។
ក្នុងកិច្ចប្រជុំគឺមានការអានអនុក្រិត្យតែងតាំងគណៈកម្មការគ្រប់គ្រង អភិវឌ្ឍន៍តំបន់ទេសចរណ៍ ប្រវត្តិសាស្រ្តអន្លង់វែង និង បានកំណត់នូវតំបន់ទេសចរណ៍ទាំង១៤ចំនុច ដែលមាននៅក្នុងប្លង់ស្រាប់ និង ត្រូវប្រមូលទិញនូវរបស់របរដែលបន្សល់ទុកកាលពីរបបខ្មែរក្រហម ក្នុងតម្លៃសមរម្យ ។