នៅថ្ងៃអង្គារ
ទី២៣ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង៨ព្រឹក នៅសាលាស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ
បានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាទដែលមានព្រះសង្ឃចំនួន៩០អង្គ
ថ្វាយដល់ដួងវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ
ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ពិសេសជាព្រះបិតាស្ថាបនិក នៃរណសិរ្ស រួបរួមជាតិ ដើម្បីកម្ពុជា ឯករាជ្យ អព្យាក្រឹត
សន្តិភាព និងសហប្រតិបត្តិ ដែលព្រះអង្គ
ស្តេចយាងចូលទិវង្គត កាលពីម៉ោង ១:២០នាទី រំលងអធ្រាត្រ (ម៉ោងនៅរាជធានីភ្នំពេញ)
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិត ចិន។
កម្មវិធីនេះ ស្ថិតក្រោមអធិបតីភាព លោកយឹម ផាន់ណា អភិបាលស្រុកអន្លង់វែង លោក ពើយ
សារឿន ប្រធានក្រុមប្រឹក្សាស្រុក កងកំលាំងប្រដាប់អាវុធគ្រប់ស្ថាប័ន
ស្ថាប័នជំនាញជុំវិញស្រុក សិស្សានុសិស្ស ប្រជាពលរដ្ឋ នៅក្នុងស្រុកប្រហែលជាង៧០០០នាក់
។